៥ ប្រយោគហាមនិយាយដាច់ខាតពេលឈ្លោះគ្នា…

ការដែលមនុស្សពីរនាក់សម្រេចចិត្តប្រើជីវិតរួមគ្នា រឺ រស់នៅជាគ្រួសារតែមួយ ជារឿងធម្មតាដែលតែងតែមានការឈ្លោះប្រកែក រឺការយល់ឃើញមិនដូចគ្នា​មិនថាគូស្នេហ៍ណាក៏ដោយក៏សុទ្ធតែជួបប្រទះដូចគ្នា។

មានគូស្នេហ៍ជាច្រើនពេលឈ្លោះគ្នាហើយមិនត្រូវរូវគ្នាវិញ កត្តាមួយក្នុងចំណោមនោះមកពីការជ្រុលមាត់និយាយនូវពាក្យមិនគួរនិយាយចេញមករហូតធ្វើអោយទំនាក់ទំនងមានស្នាមប្រេះស្រាំមិនដូចដើម ។ យើងមកមើលទាំងអស់គ្នា តើមានប្រយោគអ្វីខ្លះដែលមិនគួរនិយាយពេលឈ្លោះគ្នា?

2014080722452902

1. ប្រយោគអសុរស

ធម្មជាតិរបស់មនុស្សេពេលខឹងខ្លាំងម្តងៗ​តែងតែជ្រុលមាត់និយាយពាក្យអសុរសនានា តែប្រហែលជាមិនបានគិតទេថាពាក្យទាំងនោះអាចនឹងធ្វើអោយភាគីម្ខាងទៀតមានអារម្មណ៍ឈឺចាប់ហើយធ្វើអោយទំនាក់ទំនងរបស់អ្នកទាំងពីរប្រេះស្រាំដោយមិនដឹងខ្លួន។ ពាក្យសម្តីកាន់តែគ្រោធគ្រាត កាន់តែធ្វើអោយម្នាក់ទៀតឈឺចាប់ និងស្រក់ទឹកភ្នែក រហូតអាចជាមូលហេតុដែលធ្វើអោយអ្នកទាំងពីរផ្តាច់ទំនាក់ទំនងក៏ថាបាន។

2. ប្រយោគ ”ដឹងអញ្ចឹង ខ្ញុំមិនជ្រើសយកអ្នកតាំងពីដំបូង”

​​​        ក្រែងមុនពេលសម្រចចិត្តប្រើជីវិតរួមគ្នា មិនមែនអ្នកទេឬដែលជាអ្នកសម្រចចិត្តផ្ញើរជីវិតរបស់អ្នកជាមួយគេ ?​ ដឹងអត់ថាប្រយោគនេះវាចាក់ដោតបេះដូងកំរិតណា ? ម្យ៉ាងទៀតប្រយោគនេះវាដូចធ្វើអោយភាគីម្ខាងទៀតយល់ថា​ការរៀបការ ឬ ការរួមរស់ជាមួយគេវាជារឿងមហាខុសឆ្គងសម្រាប់អ្នក ។ មិនត្រឹមតែធ្វើអោយគេឈឺចាប់ ថែមទាំងធ្វើអោយទំនាក់ទំនងរវាងអ្នកនឹងគេពិបាកវិលទៅរកភាពដូចដើមផងដែរ ព្រោះគ្រប់ពេលវេលាគេតែងតែមានអារម្មណ៍ថាខ្លួនគេមិនសាកសមជាគូជីវិតរបស់អ្នក។

3. ប្រយោគ ”ភ្លេចហើយហ្អី ថាពីមុនអ្នកធ្វើខ្លួនយ៉ាងម៉េចខ្លះ  ?”

ប្រយោគសាមញ្ញតែមានន័យជ្រៅ វាហាក់ដូចជាអ្នកព្យាយាមជីកកកាយយករឿងអតីតកាលមកនិយាយ មិនថារឿងឆ្នាំមុន ខែមុន សប្តាហ៍មុន ។ល។គិតតែពីនិយាយមិនចេះចប់មិនចេះហើយ យើងជឿថាមានគូស្នេហ៍ច្រើនណាស់ដែលធ្លាប់ប្រើប្រយោគនេះ ទាំងដែលគ្រប់គ្នាសុទ្ធតែដឹងស្រាប់ហើយថាគ្មាននរណាម្នាក់អាចត្រលប់ទៅកែប្រែអតីតកាលបានឡើយ បណ្តោយអោយវារសាត់ទៅតាមពេលវេលាខ្លះទៅ​ កាន់តែឈ្លោះគ្នាដោយសាររឿងអតីតកាលច្រើនប៉ុណ្ណា កាន់តែធ្វើអោយអ្នកទាំងពីរមិនយល់ចិត្តគ្នាច្រើនប៉ុណ្ណោះដែរ។

4. ប្រយោគ ”សង្សារចាស់ខ្ញុំមិនដែលធ្វើអញ្ចឹងផង”

ប្រយោគនេះឈឺចាប់ជាងអ្វីទៅទៀត ព្រោះពេលឈ្លោះគ្នាឈ្លោះតែពីរនាក់ ហេតុអីចាំបាច់ទាញបុគ្គលទី៣មកពាក់ព័ន្ធ ? ចូរចងចាំថាគ្មាននរណា​ម្នាក់ចូលចិត្តឡើយ បើគូស្នេហ៍របស់ខ្លួនយកខ្លួនទៅប្រៀបធៀបជាមួយអ្នកដទៃ ជាពិសេសជាមួយសង្សារចាស់ បើជាអ្នកៗទ្រាំបានទេ?

5. ប្រយោគ ”បែកគ្នាទៅ”

ប្រយោគនេះហាមដាច់ខាតកុំនិយាយអោយសោះ (តែបើជ្រុលនិយាយហើយ សូមអោយវាជាលើកចុងក្រោយ កុំអោយមានទៀត) ព្រោះប្រយោគបែបនេះវាដូចជាការផ្គើន ថែមទាំងដូចយកសាំងមកចាក់ក្នុងភ្លើងអោយឆេះសន្ធោសន្ធៅកាន់តែខ្លាំង ថ្ងៃណាគេមិនអីរួចខ្លួន តែបើញឹកញ៉ាប់ពេកគេទ្រាំលែងបានឆ្លើយថា បែកក៏បែកទៅ លើកនេះចប់តែម្តង។

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s