Hyun-Seungបង្ហោះសារសុំទោសដែលចាកចេញពីក្រុមB2ST

ថ្ងៃទី 31​ កក្កដា 2017 Hyun-Seungបានបង្ហោះសារដ៏វែងអន្លាយមួយក្នុងInstagramផ្ទាល់ខ្លួនទាក់ទងនឹងការចាកចេញពីក្រុមB2STកាលពីខែមេសា 2016 ឆ្នាំទៅមិញ។

base_1ff3c64119027e516434846ecfc9c71d.jpg

សារដែលបង្ហោះក្នុងInstagramមានខ្លឹមសារដូចខាងក្រោមនេះ :

”សួស្តីបាទ ! នេះ Jang Hyun-Seungណ៎ាបាទ វាមើលទៅដូចជាសំបុត្រមួយដ៏វែងតែខ្ញុំចង់ចែករំលែក រឿងរ៉ាវរបស់ខ្ញុំ។រយៈពេល7ឆ្នាំកន្លងមកខ្ញុំបានទទួលការស្រលាញ់យ៉ាងច្រើនសន្ធឹកសន្ធាប់មុននឹងចាកចេញពីក្រុមB2ST។តាំងពីខ្ញុំនៅក្មេងនៅឡើយ ខ្ញុំឃើញអ្នកចម្រៀង និង អ្នករាំសម្តែងក្នុងទូរទស្សន៍ ហើយខ្ញុំគិតថាពួកគេអស្ចារ្យណាស់ដោយសារមូលហេតុនេះទើបខ្ញុំបានDebutជាមួយក្រុមB2ST​បន្ទាប់ ពីហ្វឹកហាត់5ឆ្នាំ។

ខ្ញុំDebutជាផ្លូវការហើយគិតថាបានសម្រេចក្តីស្រមៃហើយ តែយ៉ាងណាក៏ដោយក្នុងពេលសម្តែងខ្ញុំមានអារម្មណ៍ថាមិនមានស្ថេរភាពហើយចាប់ផ្តើមស្រេកឃ្លាននូវអ្វីមួយច្រើនឡើង។ ជំនួសអោយការធ្វើការជាក្រុមជាមួយB2STខ្ញុំចាប់ផ្តើមផ្តោតលើការព្យាយាមធ្វើដើម្បីខ្លួនឯងនិងដោយវិធីរឹងរូសរបស់ខ្ញុំ សូម្បី តែក្រោយពីស្តាប់អ្វីដែលអ្នកដទៃនិយាយ ខ្ញុំក៏នៅតែដើរតាមតាមផ្លូវរបស់ខ្លួនឯង ដែលវាពិបាកនឹងរួម សហការជាមួយមិត្តរួមក្រុមជាហេតុធ្ចើអោយកំផែងរវាងខ្ញុំនិងមិត្តសមាជិកចាប់ផ្តើមមានកំរាស់ជាងមុន រហូតខ្ញុំជ្រើសរើសរុញពួកគេចេញជំនួសអោយការនៅជាមួួយពួកគេ។ មិនយូរប៉ុន្មានខ្ញុំក៏មិនអាចគ្រប់គ្រងខ្លួនឯងបានហើយចាប់ផ្តើមបង្ហាញទស្សនៈគតិមិនល្អនៅលើវេទិកា។ ខណៈចូលរួមកម្មវិធីខ្ញុំគិតថា ខ្ញុំមានសេចក្តីសុខ និង រីករាយនឹងវ័យក្មេងរបស់ខ្ញុំ រហូតដល់ចំនុចមួយដែលខ្ញុំគិតថាវាឡូយ ពេលនេះ ពេលសំលឹងបកក្រោយវិញខ្ញុំមានអារម្មណ៍ថាសោកស្តាយណាស់។

វាក្លាយជារឿងពិបាកសម្រាប់ខ្ញុំដែលនឹងនិយាយពាក្យថាសុំទោសហើយទទួលស្គាល់នូវទង្វើខុសឆ្គងរបស់ខ្ញុំ តែយ៉ាងណាក៏ដោយក្រោយពីចាកចេញពីក្រុមខ្ញុំត្រូវព្រឈមនឹងបញ្ហាជាច្រើនយ៉ាង និងឆ្លងកាត់ពេលវេលាដ៏សែនពិបាក។

ខ្ញុំអាចដាក់ចុះអ្វីៗគ្រប់យ៉ាងហើយឈប់អាត្មានិយម ​និងបានយល់ដឹងច្រើនជាងមុន ខ្ញុំដឹងហើយថាខ្ញុំ បាន​បង្ករការឈឺចាប់ច្រើនសន្ធឹកសន្ធាប់អោយអ្នកដទៃខ្ញុំចង់បង្ហាញអោយឃើញថាខ្ញុំសោកស្តាយកំរិត ណា ខ្ញុំធ្វើអោយអ្នកដទៃឈឺចាប់ព្រោះការសម្រេចចិត្តដោយភាពឆេវឆាវ និង ភាពអត្មានិយមរបស់ខ្ញុំ ខ្ញុំសុំទោសបាទ” ។

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s