Jessica និយាយថានាងចូលចិត្តក្រុមTwice និងប្រាប់ថាGirl Generationមានតម្លៃប៉ុណ្ណាសម្រាប់នាង ?

Girls-Generation-Jessica-twice.jpg

កាលពីពេលថ្មីៗនេះJessicaបានផ្តល់បទសម្ភាសជាមួយStar News ក្នុងនោះនាងក៏បាននិយាយពីGirl Generationផងដែរ។ក្រុមការងាររបស់Star Newsបានទៅសម្ភាសនាងដល់ក្រុមហ៊ុនCoridel Ent. ដែលមានទីតាំងនៅតំបន់Gangnam​កាលពីថ្ងៃទី07-សីហា-2017។
បទសម្ភាសរវាងJessicaនិងStar News មានដូចខាងក្រោមនេះ :

Q :សព្វថ្ងៃនេះមានតារាចម្រៀងជំនាន់ក្រោយជាច្រើនបានប្រឡូកចូលសិល្បៈ នាងមានអារម្មណ៍ថាមានសំពាធដែរឬទេ?
A :ការដែលបានឃើញប្អូនៗជំនាន់ឆ្នាំ2000 ខ្ញុំសង្ឃឹមថាពួកគេនឹងបានជួបនូវអ្វីដែលល្អបំផុត ខ្ញុំគិត ថាវាអាចពិបាកសម្រាប់ពួកគេនៅពេលនេះ ពួកគេអាចនឹងមិនដឹងអ្វីសោះទាក់ទងនឹងអ្វីដែលកើតឡើង ខ្ញុំជឿថាពួកគេនឹងអាចបញ្ចេញពន្លឺចែងចាំងបាន។ខ្ញុំចូលចិត្តក្រុមTwiceច៎ាស!ពួកនាងគួរអោយស្រលាញ់​ វាធ្វើអោយខ្ញុំមានសេចក្តីសុខគ្រប់ពេលដែលបានឃើញពួកនាងខិតខំធ្វើការ។ ក្នុងនាមពួកនាងជាសិស្សប្អូនពួកនាងតែងមើលរៀមច្បងជាគំរូ ធ្វើអោយខ្ញុំគិតថាខ្ញុំគួរតែព្យាយាមអោយច្រើនជាងនេះទៅទៀត។

TWICE-
twice-tt-member-teasers

Q :នាងទើបចាប់ផ្តើមតន្រ្តីទេសចរណ៏អាសុីកាលពីពេលថ្មីៗនេះមែនទេ?
A :ច៎ាសមែន ! វាចាប់ផ្តើមនៅតៃវ៉ាន់ហើយវាសប្បាយខ្លាំងណាស់ អ្នកគាំទ្រតៃវ៉ាន់ពោរពេញទៅដោយថាមពល វាកន្លងទៅមួយឆ្នាំហើយតាំងពីខ្ញុំរៀបចំកម្មវិធីការជួបអ្នកគាំទ្រ។

Jessica-
Girls-Generation,Jessica,twice_1502209802_2017080711400500970_2.jpg

Q :នាងធ្វើអាល់ប៊ុមទាំងអស់ដោយខ្លួនឯងមែនទេ? 
A :មែនច៎ាស ! តែសម្រាប់MVខ្ញុំបានសុំអោយអ្នកដឹកនាំជួយមើលការខុសត្រូវទៅលើខ្លឹមសារ យើងពិភាក្សាគ្នាជាច្រើនដង។ខ្ញុំមានចំណែករួមគ្រប់ផ្នែកទាំងអស់នៃការផលិតទាំងការMixបទភ្លេង ការគ្រប់គ្រង រួមទាំងការឌីហ្សាញក្របអាល់ប៊ុមផងដែរ។
Q :អ្វីគឺជារូបភាពរួមរបស់ Summer Storm?
A :តាំងពីខ្ញុំបញ្ចេញអាល់ប៊ុមទោលលើកដំបូង ខ្ញុំចង់បង្ហាញអោយឃើញពីស្ទាយដែលជាខ្ញុំ ខ្ញុំប្តូរសូម្បីតែការផាត់មុខ។ លើកនេះខ្ញុំចង់អោយវាមើលទៅធម្មជាតិជាងមុន វានឹងងាយស្រួលជាងមុនក្នុងការថតរូបដោយខ្ញុំមិនចាំបាច់ប្រឹងបញ្ចេញស្ទាយថតរូបពេក វាគ្រាន់តែចេញមកតាមបែបដែលខ្ញុំចង់បាន ខ្ញុំគិតថាខ្ញុំកំពុងតែឃ្លាតឆ្ងាយពីរូបភាពមុនៗបន្តិចម្តងៗ។
Q :Girl Generationមានន័យដូចម្តេចសម្រាប់នាង? សំនួរអបអរខួបគំរប់10ឆ្នាំ
A :វាជាជោគវាសនាដ៏មានតម្លៃច៎ាស ! ជាអ្វីដែលខ្ញុំធ្លាប់មានតាំងពីខ្ញុំនៅក្មេង ពួកនាងជាអ្វីដែលមានតម្លៃសម្រាប់ខ្ញុំ ជាអ្វីដែលខ្ញុំមិនអាចលុបចេញបាន ពួកយើងគ្រប់គ្នាឆ្លងកាត់អ្វីៗច្រើនយ៉ាងមកជាមួយគ្នាទាំងពេលវេលាល្អៗនិងពេលវេលាលំបាកច៎ាស។

Girl Generation

TopvdsW.jpg

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s