G-Dragonប្រធានក្រុម Big Bang និងអតីតសមាជិកក្រុម After School នាង Lee Joo Yeon ត្រូវបានអ្នកលេងអ៊ីនធឺណិតមួយចំនួននំាគ្នាជីកកកាយពីទំនាក់ទំនងរវាងពួកគេទាំងពីរជាថ្មីម្តងទៀត។
មូលហេតុគឺដោយសារថ្មីៗនេះអ្នកទាំងពីរបានចែករំលែកវីឌីអូខ្លីមួយ ដែលមើលទៅស្និទ្ធស្នាលគ្នាខ្លាំង ជាហេតុធ្វើអោយអ្នកលេងអ៊ីនធឺណិតមួយចំនួនមានការសង្ស័យ ហើយក៏នាំគ្នាចូលទៅរកភស្តុតាងពីក្នុងបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ពួកគេទាំងពីរ។
ទាំងនេះជារូបភាពដែលពួកគេយកមកប្រៀបធៀបគ្នា ដែលគេជឿជាក់ថាអ្នកទាំងពីរពិតជាមានទំនាក់ទំនងលើសពីមិត្តធម្មតា។
โฆษณา