“MIXNINE” ជាកម្មវីធីដែលបង្កើតឡើងដោយផលិតកម្មYG Entertainment ហើយថ្មីៗនេះខាងកម្មវិធីក៏បានធ្វើដំណើរទៅទស្សនកិច្ចនៅCoridel Entertainmentជាក្រុមហ៊ុនដែលJessica កំពុងតែជ្រកកោន និងជាក្រុមហ៊ុនរបស់មិត្តប្រុសនាង។ លោកYang Hyun Suk ម្ចាស់ផលិតកម្ម YG និង SeungriសមាជិកBigbangក៏បានធ្វើដំណើរទៅទីនោះផងដែរ។
នៅពេលសួរអំពីសកម្មភាពថ្មីៗរបស់នាង អតីតសមាជិកក្រុម Girls ‘Generation បានឆ្លើយថា “ខ្ញុំបានចេញអាល់ប៊ុមទោលហើយខ្ញុំក៏កំពុងធ្វើអាជីវកម្មផ្នែកសំលៀកបំពាក់ផងដែរ” ។
Yang Hyun Suk បានសួរនាងថាតើវាជាលើកទី 1 របស់នាងនៅលើកញ្ចក់ទូរទស្សន៏ក្នុងរយៈពេល 3 ឆ្នាំមែនទេ ? ហើយនាងបានបញ្ជាក់ថាវាជាលើកដំបូងរបស់នាង។
Seungri បានបង្ហាញពីការចង់ដឹងពីមូលហេតុដែលនាងមិនបានចេញមុខនៅលើកញ្ចក់ទូរទស្សន៍ ហើយបន្តសួរថាតើនាងមានគម្រោងបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍បន្ទាប់ពី “MIXNINE” ទេ?
Jessica ឆ្លើយតបយ៉ាងរីករាយ នាងបានបង្ហាញពីចំណាប់អារម្មណ៍របស់នាងនិងបាននិយាយថា “ខ្ញុំអាចធ្វើបានល្អ” ។
ថ្មីៗនេះ Jessica បានចេញMiniអាល់ប៊ុមដើម្បីប្រារព្ធពិធីគម្រប់ខួប 10 ឆ្នាំរបស់នាងក្នុងវិថីសិល្បះ។