ម្តាយរបស់ Guan Xiaotong មិនពេញចិត្ត Luhan ព្រោះនាងគិតថា…

យោងទៅតាមសារព័ត៌មានរបស់ចិនToutiaoបានអោយដឹងថាម្ដាយរបស់តារាសម្តែងនាងXiaotong កំពុងប្រឆាំងយ៉ាងខ្លាំងចំពោះអាពាហ៍ពិពាហ៍របស់កូនស្រីជាមួយនិងអតីតសមាជិកក្រុម EXO លោក Luhan ។

Luhan.jpg


​​ថ្មីៗនេះមានពាក្យចចាមអារ៉ាមជាច្រើនបាននិយាយថាGuan​​ Xiaotong (វ័យ20 ឆ្នាំ) និង Luhan (វ័យ27ឆ្នាំ)ដែលទើបតែបានប្រកាសសពីទំនាក់ទំនងរបស់ពួកគេកាលពីខែតុលានេះគ្រោងនឹងរៀបការឆាប់ៗនេះ។

ទោះបីជាយ៉ាងណាក៏ដោយនៅថ្ងៃទី 7 ខែធ្នូទីភ្នាក់ងារព័ត៌មាន Toutiaoបានរាយការណ៍ថាពួកគេទាំងពីរកំពុងប្រឈមមុខនឹងការលំបាកដ៏ធំមួយដោយសារម្តាយរបស់នាង

Xiaotong។ម្តាយXiaotong បានដាក់លក្ខខណ្ឌ 3 សម្រាប់កូនប្រសាររបស់គាត់។ ទីមួយគាត់ត្រូវតែជាបុរសដែលមានទទួលខុសត្រូវ។ ទីពីរគាត់ត្រូវតែមានភាពស្រស់សង្ហារពីធម្មជាតិដោយគ្មានការវះកាត់កែសម្ផស្ស និងទី3 គាត់ត្រូវតែមើលទៅមិនដូចមនុស្សស្រី។

ម្តាយរបស់ Guan Xiaotong មិនពេញចិត្តចំពោះ Luhan គឺដោយសារតែគាត់ខ្វះគុណសម្បត្តិទីពីរនិងទីបី។គាត់គិត​ថាលោកធ្លាប់វះកែសម្ផស្សពីមុនមកនិងមូលហេតុមួយទៀតដែលម្ដាយរបស់ Xiaotongប្រឆាំងនឹងរឿងនេះគឺនាងចង់អោយកូនស្រីរៀបការនៅអាយុច្រើនជាងនេះរឺនៅពេលនាងមានអាយុយ៉ាងតិច 28ឆ្នាំ។ដោយបច្ចុប្បន្ននាងទើបតែមានអាយុ20ឆ្នាំប៉ុណ្ណោះ។អ្នកនិយមលេងអ៊ីនធឺណិតជាច្រើនជឿជាក់ ថា អាពាហ៍ពិពាហ៍របស់នាងជាមួយ Luhanប្រហែលជាមិនអាចកើតឡើងនោះទេ។

 

Advertisements

ใส่ความเห็น

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  เปลี่ยนแปลง )

Google+ photo

You are commenting using your Google+ account. Log Out /  เปลี่ยนแปลง )

Twitter picture

You are commenting using your Twitter account. Log Out /  เปลี่ยนแปลง )

Facebook photo

You are commenting using your Facebook account. Log Out /  เปลี่ยนแปลง )

Connecting to %s