លោកគីមជុងអ៊ុនកែតម្រូវកាលវិភាគរបស់លោកដើម្បីទៅមើលការប្រគុំតន្ត្រីរបស់Red Velvet នៅកូរ៉េខាងជើង…

លោកអ៊ឹមអ៊ុងអ៊ុនមេដឹកនាំកូរ៉េខាងជើងបានអញ្ញើញទៅទស្សនាការប្រគុំតន្ត្រីមួយ ដែលបានធ្វើឡើងនៅក្នុងទីក្រុងព្យុងយ៉ាងដោយមានសិល្បករកូរ៉េខាងត្បូងចូលរួមសម្តែងផងដែរកាលពីពេលថ្មីៗនេះ។

អ្នកគាំទ្រជាច្រើនរូបប្រហែលជាបានដឹងហើយថា មានសិល្បករកូរ៉េខាងត្បូងជាច្រើនបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីទៅសម្ដែងនៅមហោស្រពធំនៅទីក្រុងព្យុងយ៉ាងចាប់ពីថ្ងៃទី 31 ខែមីនាដល់ថ្ងៃទី 3 ខែមេសា។ ក្នុងនោះរួមមានសិល្បករដែលមានទេពកោសល្យជាច្រើនរូបដូចជា Seohyun​​ SNSD, Baek Ji Young, ALi, Cho Yong Pil, Lee Sun Hee, Yoon Do Hyun, Jung In, Yoon Sang និង Red Velvet ។

oyoncYF.jpg

យោងតាមសារព័ត៌មានYonhap លោកគីមជុងអ៊ុននិងភរិយារបស់លោកបានអញ្ញើញទៅទស្សនាការប្រគុំតន្ត្រីកាលពីថ្ងៃអាទិត្យដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេដែលបានចូលរួមការសម្តែងរបស់កូរ៉េខាងត្បូង។

ប្រភពបន្តថាដើមឡើយលោកគីមជុងអ៊ុនមិនមានគម្រោងនឹងចូលរួមក្នុងថ្ងៃនេះទេ​ តែទោះជាយ៉ាងណាលោកមានអារម្មណ៍ថាការចូលរួមការសម្តែងដែលធ្វើឡើងដោយសិល្បករកូរ៉េខាងត្បូងនឹងមានអត្ថន័យជាក់ជាមិនខានហើយក៏សម្រេចចិត្តធ្វើការផ្លាស់ប្តូរកាលវិភាគរបស់លោកតែម្តង។

DUIbUGx.jpg

លើសពីនេះទៅទៀតគេបានស្រង់សម្តីដែលគាត់បាននិយាយថា “ប្រជាជនមានការចាប់អារម្មណ៍ថាតើខ្ញុំនឹងចូលរួមដើម្បីមើលក្រុម Red Velvet របស់កូរ៉េខាងត្បូងដែរឬទេ?ដំបូងខ្ញុំចង់ទៅទស្សនានៅថ្ងៃបន្ទាប់ប៉ុន្តែខ្ញុំបានកែសម្រួល​កាលវិភាគរបស់ខ្ញុំដើម្បីមកថ្ងៃនេះ “។

ទន្ទឹមនឹងនេះដែរព្រឹត្តិការណ៍នេះត្រូវបានគ្រោងនឹងធ្វើឡើងនៅម៉ោង 5:30 ល្ងាចប៉ុន្តែដោយសារតែព័ត៌មានភ្លាមៗអំពីការចូលរួមរបស់លោកគីមជុងអ៊ុនវាត្រូវបានពន្យារពេលមួយម៉ោងដោយចាប់ផ្តើមពីម៉ោង 6:30 ល្ងាចវិញ។

 

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google+ photo

You are commenting using your Google+ account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

w

Connecting to %s