មតិយោបល់របស់ជនជាតិកូរ៉េចំពោះតារាទាំងនេះខ្លាំងមិនធម្មតា…

misc_1522524887_keyboard.jpg

អ្នកនិយមលេងអ៊ីនធឺណិតជនជាតិកូរ៉េគឺជាក្រុមមនុស្សដែលគួរឱ្យខ្លាចបំផុតនៅពេលនិយាយពីការបញ្ជេញមតិ។ យើងមកមើលទាំងអស់គ្នាតើមតិរបស់ពួកគាត់ចាក់ដោយកំរិតណាទៅ។

1.តើមានអ្វីកើតឡើងចំពោះ Harry Potter?

kznJmdN.jpg

លោក Daniel Radcliffe ប្រហែលមិនបានរំពឹងថានឹងមានមតិយោបល់ពីអ្នកនិយមលេងអ៊ិនធើណេតដ៏ឃោរឃៅទៅកាន់គាត់នៅពេលដែលគាត់កំពុងដើរលេងជាមួយមិត្តភក្តិម្នាក់ទេមើលទៅ?​​

អ្នកនិយមលេងអ៊ីនធឺណិតមួយរូបបាននិយាយថា “យើងកំពុងធ្វើជាសាក្សីពីបាតុភូតចម្លែករបស់ Harry Potter ដែលបានក្លាយទៅជា Hagrid”

2.សុនខដូចម្ចាស់

UoM9Qud.jpg

រូបភាពដែលJo Kwonអង្គុយដោយមានសុនខជាទីស្រលាញ់របស់គាត់ពូជអ៊ីតាលីGreyhoundនៅលើដៃ នោះបែរជាត្រូវអ្នកលេងអ៊ីនធឺណិតបញ្ចេញមតិយោបល់ពីរឿងទំហំតូចរបស់សុនខនោះទៅវិញ។​ 

“ខ្ញុំរំពឹងថាវានឹងមានរាងតូចគួរអោយស្រលាញ់ ប៉ុន្តែវាមានទំហំតូចដូចភ្នែករបស់ Jo Kwonហ្នឹងឯង”

3. គូរស្នហ៌បរិច្ចាគ??

misc_1522450394_201803302019200710_1

ថ្មីៗនេះG.O បានបង្ហោះរូបថតរបស់គាត់ជាមួយមិត្តស្រីឈ្មោះ Choi Ye Seulដែលគាត់បានថតជាមួយគ្នា។ ​អ្នកគាំទ្រជាធម្មតាសប្បាយចិត្ត។ ក៏ប៉ុន្តែអ្នកនិយមលេងអ៊ីនធឺណិតកូរ៉េមិនមែនដូច្នោះទេណ៎ា។​

“មើលទៅគាត់ហាក់ដូចជាទទួលបានការទទួលស្គាល់កាន់តែច្រើនបន្ទាប់ពីគាត់បានក្លាយជា BJ / Online Streamer ជាងគាត់ធ្លាប់ទទួលបាននៅពេលគាត់ជាតារាល្បី” ។

4. មិនទៅចូលរួមសម្តែងនៅទីក្រុងព្យុងយ៉ាង ???

6yvUsZA

ថ្មីៗនេះJoyមិនអាចទៅចូលរួមការប្រគុំតន្ត្រីរបស់កូរ៉េខាងជើងជាមួយសមាជិកRed Veletបានទេ ដោយហេតុផលថា​ជាប់ថតភាពយន្តដែលកំពុងតែចាក់ផ្សាយ។

“ការងារចម្បងរបស់នាងគឺតារាចម្រៀងដែលគួរតែយកចិត្តទុកដាក់មុន។​​​​ ចំនួនអ្នកទស្សនាភាពយន្តរបស់នាងទាបណាស់មិនមែនរឺ ?ត្រឹម2.2%?! គ្រាន់តែត្រឡប់ទៅរាំវិញ។ “

5. កែរូបជ្រុល

misc_1522451090_201803301049110862254_20180330104943_02

Jung So Min មិត្តស្រីរបស់ Lee Joonបានបង្ហោះរូបថតរបស់នាងសោះ​ តែនៅតែគេចមិនផុតពីអ្នកលេងអ៊ីនធឺណិតទាំងនោះ ដោយពួកគេបាននាំគ្នាចោទថាបានព្យាយាមកែរូបអោយជើងមើលទៅវែង។​

“នាងបានទាញរូបភាពច្រើនពេក ហើយនាងមើលទៅដូចជា Stretch Armstrong ។ “

Pcq6NnK

5. ខកខានឱកាស

misc_1522451318_20180329001035271_1522288065_1

អ្នកគាំទ្រ Wanna Oneម្នាក់បានទិញអាល់ប៊ុមរបស់ក្រុមដែលនាងចូលចិត្តបំផុតចំនួន 213 បន្ទះដើម្បីមានឱកាសចូលរួមក្នុងកម្មវិធីចុះហត្ថលេខាដល់អ្នកគាំទ្ររបស់ Wanna One (ដែលមានតម្លៃប្រហែល 4.000 ដុល្លារអាមេរិច) តែនៅតែគ្មានឱកាសបានចូលរួមនឹងគេ។

អ្នកនិយមលេងអ៊ិនធើណេតទាំងអស់មានការសោកស្តាយដែលអ្នកគាំទ្រម្នាក់នេះបានចំណាយប្រាក់យ៉ាងច្រើនដូច្នេះ។
“នេះគឺជារឿងគួរអោយអាណិតណាស់ ខ្ញុំរីករាយណាស់ដែលនាងមិនមែនជាកូនស្រីរបស់ខ្ញុំ។​​ ខ្ញុំដឹងថាវាជាលុយផ្ទាល់ខ្លួនរបស់នាងហើយនាងមានសេរីភាពក្នុងការចំណាយវាតាមដែលនាងចង់បាន ប៉ុន្តែនេះគ្រាន់តែជារឿងគួរអោយអាណិតប៉ុណ្ណោះ” ។
6.ការពារផលប្រយោេជន៍
misc_1522524288_bts
តារារ៉េប B-Freeធ្លាប់បាននិយាយថានឹងទះកំផ្លៀងBTSនៅពេលដែលជួបពួកគេលើកក្រោយ។​ អ្នកលេង​អ៊ិនធឺណិតម្នាក់បានបញ្ចេញមតិដូចទះតារារ៉េប B-Free 100កំផ្លៀងថា “តើអ្នកគិតថានឹងទៅដល់ BTS ដោយរបៀបណាទៅ បើបទចម្រៀងរបស់អ្នកមិនដែលជាប់ក្នុងតារាងផងហ្នឹង”។​
giphy.gif

 

ใส่ความเห็น

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  เปลี่ยนแปลง )

Google+ photo

You are commenting using your Google+ account. Log Out /  เปลี่ยนแปลง )

Twitter picture

You are commenting using your Twitter account. Log Out /  เปลี่ยนแปลง )

Facebook photo

You are commenting using your Facebook account. Log Out /  เปลี่ยนแปลง )

w

Connecting to %s