ធំហើយអាចនៅម្នាក់ឯងបាន! អាថ៌កំបាំងការប្រើជីវិតម្នាក់ឯងអោយមានសេចក្តីសុខ

27-010414-women_dating_a_man_less_attractive_than_them_are_happier_study_says

ទោះអ្នកជាមនុស្សដែលមានពិភពផ្ទាល់ខ្លួនខ្ពស់ដែលកំពុងព្យាយាមបត់បែនខ្លួនឯងអោយចូលជាមួយ ​ពិភពខាងក្រៅ រឺ ជាមនុស្សចូលចិត្តចូលសង្គមដែលកំពុងរៀនរស់នៅម្នាក់ឯង មនុស្សដែលទើបតែបែកពីសង្សារ រឺ មនុស្សទើបបាត់បង់មនុស្សជាទីស្រលាញ់ក្តី ថ្ងៃនេះយើងមានអាថ៌កំបាំងការប្រើជីវិតរស់នៅម្នាក់ឯងអោយមានសេចក្តីសុខមកប្រាប់អ្នកទំាងអស់គ្នាសង្ឃឹមថានឹងក្លាយជាប្រយោជន៍សម្រាប់អ្នក។

១. កុំគិតថារស់នៅម្នាក់ឯងមិនបាន 

សាកមើលសិនកុំទាន់អាលគិតខ្លួនឯងថាយើងប្រាកដជារស់នៅមិនបានបើគ្មានមិត្តភក្តិ រឺ សង្សារ  ភាព ឯកោរមិនដែលធ្វើអោយអ្នកស្លាប់ឡើយ មានតែចិត្តយើងទៅវិញទេដែលទន់ជ្រាយ។

២. រកអ្វីធ្វើៗហើយមានសេចក្តីសុខ​

ការដែលបានរស់នៅតែម្នាក់ឯងអាចចាត់ទុកថាជាឳកាសមួយដែលបានសាកល្បងធ្វើអ្វីថ្មីៗដែលមិនធ្លាប់បានធ្វើ​ដោយមិនចាំបាច់ខ្វល់ថាអ្នកណានឹងថាយ៉ាងម៉េច? អ្នកនឹងបានស្គាល់ខ្លួនឯងច្រើនជាងមុន អាចរកឃើញអ្វីដែលអ្នកចូលចិត្ត អ្វីដែលអ្នកចង់ធ្វើ ហើយដែលសំខាន់បំផុតនោះគឺវាជាឳកាសដែលធ្វើអោយអ្នកបានធ្វើការស្វែងយល់ថា អ្នកមានសេចក្តីសុខបានទោះបីត្រូវប្រើជីវិតម្នាក់ឯង មិនប្រាកដទេជួនកាលអ្នកអាចជាប់ចិត្តនឹងការរស់នៅម្នាក់ឯងផងក៏ថាបាន។​

៣. គំនិតរបស់អ្នកដទៃសំខាន់ តែរបស់យើងសំខាន់ជាង 

មុននឹងសុំការណែនាំ រឺ សូមយោបល់ពីអ្នកដទៃសាកល្បងសួរខ្លួនឯងមុនសិនមើល៍ អ្នកកាន់តែជឿជាក់លើសមត្ថភាពខ្លួនឯងច្រើនប៉ុណ្ណា (តែកុំជឿជាក់ជ្រុលពេក) អ្នកក៏កាន់តែរឹងមាំប៉ុណ្នោះដែរ។ ហើយនៅទីបំផុតអ្នកក៏អាចរស់នៅតែម្នាក់បានដោយងាយស្រួល។​

៤. ពូកែសង្កេត 

មើលរឿងរ៉ាវផ្សេងៗក្នុងគំនិតផ្សេង រឿងតូចៗតិចៗក៏មើលវាជារឿងពិសេស​​ ដូចជាសកម្មភាពធម្មតារបស់មនុស្សម្នាដែលនៅជុំវិញខ្លួនអ្នកហើយព្យាយាមស្វែងយល់នូវអ្នីដែលពួកគេធ្វើ ក៏នឹងធ្វើអោយអ្នកមានអារម្មណ៍ថា​ពិភពលោកនេះវាមិនមែនទទេស្អាតពេកនោះទេ វានៅមានអ្វីដែលអោយអ្នកបានរៀនសូត្រពីវាច្រើនទៀត។

៥. សាកល្បងរៀបចំបន្ទប់ជាថ្មី 

ការប្រើជីវិតរស់នៅម្នាក់ឯងនៅផ្ទះ រឺបន្ទប់ជួលស្ងាត់ៗនឹងធ្វើអោយជីវិតរបស់អ្នកគ្មានអ្វីប្លែក ជួបតែអ្វីដែលវាដដែលៗ គ្មានអ្វីឆើតឆាយរឺ​មើលទៅកាន់តែសោះកក្រោះគ្មានជីវិតជីវ៉ា ប្រើជីវិតរស់នៅដោយភាពហត់នឿយ។

កាលណាអ្នកជួបបព្ហាទាំងនេះអ្វីដែលអាចផ្លាស់ប្តូរបានងាយស្រួលមានតែការរៀចមំបន្ទប់ជាថ្មី ដូចជាការផ្លាស់ប្តូរកន្លែងដាក់គ្រឿងសង្ហារឹមជាដើម ដើម្បីប្តូរបរិយាកាសហើយក៏ជាការបន្ថែមភាពប្លែកថ្មីអោយសកម្មភាពដដែលៗរបស់អ្នកផងដែរ។

៦.ដាក់គោលដៅអោយច្បាស់លាស់ហើយចាប់ផ្តើមធ្វើពីថ្ងៃនេះទៅ 

ជារឿងមិនងាយកើតឡើងឡើយដែលមនុស្សម្នាក់នឹងប្រើជីវិតពីមួយថ្ងៃទៅមួយថ្ងៃដោយគ្មានគោលដៅច្បាស់លាស់ ជាពិសេសមនុស្សដែលត្រូវប្រើជីវិតរស់នៅម្នាក់ឯង។ គ្មានគោលដៅច្បាស់លាស់កាន់តែធ្វើអោយជីវិតអ្នករសាត់អណ្តែត មិនដឹងថាគួរដើរទៅផ្លូវណា។​​ មិនចាំបាច់មានគោលដៅអីធំដុំក៏បានដែរ​អាចជារឿងតូចតាច តែអាចជាកម្លាំងជំរុញក្នុងការប្រើជីវិតរបស់អ្នកបានយ៉ាងមានប្រសិទ្ធភាព។ ហើយលើសពីហ្នឹង បើអ្នកធ្វើវាបានជោគជ័យវានឹងធ្វើអោយអ្នកជឿជាក់លើខ្លួនឯងជាងមុន ហើយអ្នកអាចនឹងបានជួបមនុស្សថ្មី មិត្តថ្មិៗ ដោយសារភាពជឿជាក់ដែលបានពីជោគជ័យតិចតួចនោះក៏ថាបាន។

៧.បណ្តាញសង្គមបិសាចង្រៃ

GettyImages-554994211

ពេលខ្លះអ្នកគិតថាបណ្តាញសង្គមជាមិត្តដ៏ល្អដើម្បីកែភាពអផ្សុកដែលល្អបំផុត​ តែហេតុអីកាន់តែលេងកាន់តែឯកោចឹងណ៎ ? ឃើញជីវិតអ្នកដទៃកាន់តែអផ្សុក ឃើញគេទៅដើរលេងជាមួយមិត្តភក្តិ ផ្អែមល្អែមជាមួយសង្សារ ហី! មើលយើងទៅមានអីមែនហ្អេ? បើប៉ះចំអ្នកទើបបែកបាក់គ្នាទៀត​ឃើញអញ្ចឹងវាកាន់ តែធ្វើអោយនឹកឃើញដល់អនុស្សាវរីយ៍ចាស់ៗ ទ្រាំមិនបានលួចទៅមើលPost និង​សាររបស់សង្សារចាស់ទៀត ហ្អីថាធ្វើអញ្ចឹងវាមិនរឹតតែឯកោទៀតហ្អី? ជំើសល្អបំផុតគឺបិទកុំព្យូទ័រ ទុកទូរស័ព្ឌហើយទៅរកអ្វីធ្វើសប្បាយៗល្អជាង ។

៨. បើនៅម្នាក់ឯងហើយឯកោ ការងាស្ម័គ្រចិត្តក៏ជាជំរើសដ៏ល្អ 

ត្រូវចេះរស់នៅម្នាក់ឯងតែមិនមែនមានន័យថាត្រូវដកខ្លួនពីសង្គមខាងក្រៅ សំងំតែក្នុងបន្ទប់មិននិយាយស្តីជាមួយអ្នកណានេោះទេ តែវាជាការដែលអ្នកត្រូវរស់នៅម្នាក់ឯងអោយបាននៅក្នុងចំណោមមនុស្សម្នាជាច្រើនទៅវិញទេ។ បើអ្នកមិនចង់តប់ប្រមល់តែក្នុងបន្ទប់ម្នាក់ឯង ការងារស្ម័គ្រចិត្តក៏ជាជំរើសដ៏ល្អបំផុត ព្រោះវានឹងនាំអ្នកទៅក្នុងចំណោមមនុស្សល្អៗ​។​ មានច្រើនគំរោងដូចជា ដាំដើមឈើ បង្រៀនអក្សរ រើសសំរាម។ល។ ក្រៅពីជួយកែអផ្សុកបានហើយនៅបានជួបមិត្តថ្មីៗ ថែមទាំងសប្បាយចិត្តដែលបានធ្វើខ្លួនជាប្រយោជន៍ទៀត៕

 

 

ใส่ความเห็น

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  เปลี่ยนแปลง )

Google+ photo

You are commenting using your Google+ account. Log Out /  เปลี่ยนแปลง )

Twitter picture

You are commenting using your Twitter account. Log Out /  เปลี่ยนแปลง )

Facebook photo

You are commenting using your Facebook account. Log Out /  เปลี่ยนแปลง )

w

Connecting to %s