Suzy និង Lee Dong Wook បានបញ្ចប់ទំនាក់ទំនង…

រយៈពេល 4 ខែបន្ទាប់ពីពួកគេបានបញ្ជាក់ជាផ្លូវការពីទំនាក់ទំនងរបស់ពួកគេពេលនេះ Lee Dong Wook និង Suzy បានចែកផ្លូវគ្នាហើយ។

Lee-Dong-Wook-Suzy.jpg

នៅថ្ងៃទី 2 ខែកក្កដា JYP Entertainment បានបញ្ជាក់ថាតារាសម្តែងទាំងពីរបានបញ្ចប់ទំនាក់ទំនងស្នេហារបស់ពួកគេហើយ។ JYPបានថ្លែងថា “វាជាការពិតដែលថា Suzy​ បានបែកគ្នាជាមួយ Lee Dong Wook ។ ដោយសារតែពួកគេទាំងពីរមានកាលវិភាគមមាញឹកពេក វាគឺជាការលំបាកសម្រាប់ពួកគេដើម្បីជួបគ្នា។

King Kong ក៏បានបញ្ជាក់ថា “វាជាការពិតដែល Lee Dong Wook និង Suzy បានបែកគ្នា វាបានកើតឡើើងដោយឯកឯងនៅពេលពួកគេកាន់តែរវល់។ ”

 

 

Taeyeon សមាជិកក្រុម Girls’se Generation បញ្ចេញបទថ្មី “Something New”…

Girls-Generation-Taeyeon.jpg

Taeyeonត្រលប់មកជាថ្មីជាមួយបទ”Something New”​

នេះជាការត្រលប់មកជាថ្មីរបស់Taeyeonរាប់តាំងពីការបញ្ចេញបទចម្រៀងលើកចុងក្រោបង្អស់របស់នាងកាលពីខែធ្នូឆ្នាំទៅ។

ហើយនេះក៏ជាលើកដំបូងផងដែរសម្រាប់នាងក្នុងការសាកល្បងធ្វើបទស្ទាយថ្មីៗដែលនាងមិនធ្លាប់ធ្វើពីមុន​ដែលគេហៅថាស្ទាយNeo-soul ។

ទស្សនាMVថ្មីរបស់Taeyeonទាំងអស់គ្នា !​

“DDU-DU DUDU-DU” MVថ្មីរបស់BLACKPINK មានអ្នកទស្សនា20លានដង ត្រឹមរយៈពេល​​ 14ម៉ោង

BLACKPINK បន្តបំបែកឯតទគ្គកម្មជាមួយបទថ្មីបំផុតរបស់ពួកគេ!

BLACKPINK3.jpg

ត្រឹមរយៈពេលតែ14ម៉ោងសោះ តែBlackpinkអាចបំបែកឯតទគ្គកម្មរបស់Twice បានដោយជោគជ័យធ្វើអោយពួកគេក្លាយជាក្រុមចម្រៀងនារីK-Popដែលមានអ្នកទស្សនាMVឈានដល់20លានដងលឿនបំផុត។

គួរបញ្ជាក់ផងដែរថាបទ”What is love” មានអ្នកទស្សនា20លានដង សម្រាប់រយៈពេល35ម៉ោង បន្ទាប់ ពីបញ្ចេញនៅលើYoutube។​​

សូមចូលរួមត្រេកអរជាមួយBlackpink និងBlinkផង!

 

 

 

ក្រុមBLACKPINK វិលត្រលប់មកវិញជាមួយបទ “DDU-DU DDU-DU”

BLACKPINK ធ្វើការវិលត្រឡប់មកវិញ បន្ទាប់ពីបាត់មុខមួយរយៈជាមួយវីដេអូចម្រៀង “DDU-DU DDU-DU”!

BLACKPINK1.jpg

នេះគឺជាការត្រលប់មកជាលើកដំបូងរបស់ក្រុមស្រីស្រស់ទាំង4 ក្នុងរយៈពេលជិតមួយឆ្នាំចាប់តាំងពីបទ “As If It’s Your Last” សម្រាប់បទនេះពួកគេបានសហការជាមួយ Teddy ដែលពួកគេបានធ្វើការជាមួយគាត់ចាប់តាំងពីការបង្ហាញខ្លួនលើកដំបូង។

គួរបញ្ចាក់ថាអាល់ប៊ុមនេះ មានចំនួនសរុប 4 បទរួមទាំងបទ “DDU-DU DDU-DU” ផងដែរ។​​ ហើយបទ “DDU-DU DDU-DU” គឺជាបទចង្វាក់HIP-HOP ដែលមានចង្វាក់តន្រ្តីដ៏ខ្លាំងនិងរឹងមាំ។ ឯទំនុកច្រៀងនិយាយពីនារីម្នាក់ដែលមានភាពស្រស់ស្អាត និង មានទំនុកចិត្តចំពោះខ្លួនឯង នាងជាតំណាងឱ្យអត្តសញ្ញាណរបស់ BLACKPINK ដែលមានរូបភាពជានារីរឹងមាំ និង មានឥទ្ធិពល។

សូមទស្សនាវីដេអូបទចម្រៀងថ្មីរបស់Blackpink ទាំងអស់គ្នា !​

 

 

 

Tiffanyសមាជិកក្រុម Girls’Generation បានចុះហត្ថលេខាជាមួយParadigm Talent

Tiffanyសមាជិកក្រុម Girls’Generation បានចុះហត្ថលេខាជាមួយParadigm Talent របស់សហរដ្ឋអាមេរិក ហើយនិងត្រលប់មកវិញនៅរដូវក្តៅនេះ​។

Paradigm.jpg

Continue reading “Tiffanyសមាជិកក្រុម Girls’Generation បានចុះហត្ថលេខាជាមួយParadigm Talent”

រូបភាពប៉ុន្មានសន្លឹកនេះរបស់Krystal​ ធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំង

អ្នកគាំទ្រភ្ញាក់ផ្អើលជាខ្លាំងបន្ទាប់ពីបានឃើញរូបភាពរបស់ Krystal ដែលបានថតនៅព្រលានយន្តហោះនាពេលថ្មីៗនេះ ។ ពួកគេថែមទាំងបាននិយាយថា នាងហាក់ដូចជាជ្រើសរើសសម្លៀកបំពាក់មិនសមនឹងរូបរាងផងដែរ។

ឯអ្នកលេងអ៊ីនធឺណេតមួយចំនួនបាននិយាយថា​ ការស្លៀកពាក់បែបនេះមានតែធ្វើអោយនាងអាក្រក់មើលទៅវិញទេ មិនដូចជានាងពីមុនឡើយ រឺក៏នាងឡើងទម្ងន់?​

ខ្លះនិយាយថា សម្លៀកបំពាក់បែបនេះមានតែធ្វើអោយនាងមើលទៅមាឌកាន់តែធំ។

ចុះអ្នកទាំងអស់គ្នាយល់ថាយ៉ាងម៉េចដែរ​?

unnamed

unnamed (6)

unnamed (5)

unnamed (4)

unnamed (3)

unnamed (1)