ជំនឿមិនពិតទាំង៩ ទាក់ទងនឹងការសម្រកទម្ងន់

1428d5ea81f7487c9bcb18754bfb0510

១. ការតមអាហារដើម្បីសម្រកទម្ងន់

មិនចាំបាច់បង្អត់អាហារឬបន្ថយការញាុំ តែគួរផ្តោតទៅលើបរិមាណសារជាតិចិញ្ចឹមជំនួសវិញ ដូចជាបន្ថែមបរិមាណប្រូតេអុីន។ ជាពិសេសនៅតែអាចញាុំជាតិម្សៅ និងជាតិស្ករមុនពេលហាត់ប្រាណបានផងដែរ។ ការញាុំម្សៅគួរតែជាជាតិម្សៅដែលមានការរំលាយយឺត ដូចជានំប័ុងស្រូវសាលីជាដើម។ បន្ទាប់ពីធ្វើលំហាត់ប្រាណលោកអ្នកក៏អាចញាុំបានដែរ តែអ្វីដែលគួរប្រយ័ត្នគឺកុំញាុំច្រើនពេកនៅថ្ងៃដែលមិនបានហាត់ប្រាណ។

a9d89876524a47f0b4a788df689164c5

២. ហាមញាុំនំផ្អែម ឬ បង្អែមនេះនោះ

ការពិតទៅយើងអាចញាុំបានគ្រប់យ៉ាងដោយមិនចាំបាច់ទ្រាំអត់ញាុំរបស់ដែលយើងចូលចិត្ត។ មិនថាការ៉េម នំខេក។ល។ អ្វីដែលសំខាន់គឺត្រូវញាុំក្នុងបរិមាណសមរម្យដើម្បីកុំអោយលើសជាតិម្សៅនិងស្ករ។

6a45ef6442b748d5831796ba3c8db5d6

៣. ញាុំផ្លែឈើជួយសម្រកទម្ងន់

មិនមែនផ្លែឈើគ្រប់ប្រភេទសុទ្ធតែញាុំហើយស្គមឯណា ផ្លែឈើមួយចំនួនមានជាតិស្ករច្រើនណាស់ ជាពិសេសផ្លែឈើដែលមានសភាពទន់ ឬ ជ្រាយ​។ យល់ល្អគួរញាុំផ្លែឈើណាដែលមានសាច់រឹងដូច ជាត្របែក ប៉ោមខៀវ ក្រូចជាដើមព្រោះផ្លែឈើទាំងនេះមានជាតិស្ករទាប ថែមទាំងជួយប្រព័ន្ធរំលាយអាហារបានទៀតផង។​

afddcdfecf3b4a72bd37ed941260a019

៤. ចំនួនគីឡូនៅលើជញ្ជីងបញ្ជាក់ថាស្គម​ ឬ ធាត់ 

ចំនួនគីឡូលើជញ្ជីងមិនមែនសុទ្ធតែអាចបញ្ជាក់បានថាយើងស្គមឬធាត់នោះទេ សំខាន់បំផុតគឺភាពសមាមាត្ររបស់រាងកាយ។ជួនកាលហាត់ប្រាណហើយតែគីឡូមិនស្រកក៏មាន ប៉ុន្តែរូបរាងមើលទៅសមសួនជាងមុន មូលហេតុដោយសារជាតិខ្លាញ់ដែលមានក្នុងរាងកាយវារលាយតែបង្កើនជាសាច់ដុំជំនួសវិញ។ ព្រោះដូច្នេះហើយចូរកុំបារម្ភនឹងរឿងឡើងគីឡួតែម្យ៉ាងពេក គួរមើលទៅលើបំរែបម្រួលរាងកាយគួបផ្សំផងដែរ។

ba446e70c66c4ded9e40c7a3918ca67e

៥. ញុាំប៉ុណ្ណាដុតចោលអោយអស់… 

ក្រោយពីសម្រុកញុាំៗៗៗរហូតឆ្អែតឆ្អន់… ដឹងខ្លួនម្តងទៀតចាប់ផ្តើមមានអារម្មណ៍ថាស្តាយក្រោយ។ មានមនុស្សជាច្រើនរកវិធីអោយខ្លួនឯងសប្បាយចិត្តដោយការចូលក្លឹបហាត់ប្រាណ គិតតែពីរត់ៗៗ ហើយមើល តួរលេខនៅលើអេក្រង់ចង់ដឹងថាដុតថាមពលអស់ប៉ុន្មានហើយ ការពិតការដែលយើងរត់យូរពេកឬរត់បែបលឿនរហូតអាចធ្វើអោយកជើងរបស់យើងមានរបួស ជាពិសេសអ្នកដែលមានទម្ងន់ច្រើន ឯលទ្ធផលដែលបង្ហាញលើអេក្រង់ក៏មិនមែនថាត្រូវទាំងអស់ដែរ។​ការរត់ដែលត្រឹមត្រូវគួររត់បែប​លឿននិងយឺតឆ្លាស់គ្នា ព្រោះវាធ្វើអោយការទាញថាមពលពីរាងកាយមកប្រើមានភាពពេញលេញច្រើនជាង។ ម្យ៉ាងការធ្វើបែបនេះរាងកាយនៅតែអាចបន្តដុតថាមពលបានបន្ទាប់ពីលោកអ្នកហាត់ប្រាណរួច។
24733a7b954648978c160f7ca029d559

៦. មួយថ្ងៃៗអង្គុយរាប់តែចំនួនកាឡូរី

មិនចាំបាច់អង្គុយរាប់អីដល់ថ្នាក់ហ្នឹងទេលោកអើយ!មើលត្រឹមថាពេលអាហារនីមួយៗអ្នកញុាំអ្វីចូលខ្លះ ជាតិម្សៅ ជាតិខ្លាញ់ ឬស្ករច្រើនពេកអត់? វីតាមីន ប្រូតេអុីនគ្រប់គ្រាន់ឬអត់?ប៉ុណ្ណឹងទៅបានហើយ។
0451fbd27ad3467c83f6ad6503d67fdb

៧. ហាមញុាំគ្រឿងស្រវឹង

ទោះបីការមិនញុាំគ្រឿងស្រវឹងជារឿងល្អចំពោះសុខភាពក៏ដោយ តែម្តងម្កាលក៏ចង់ចេញទៅជួបជុំជាមួយមិត្តភក្តិខ្លះដែរ។  មិនបាច់មានអារម្មណ៍ថាខុសឆ្គងអីទេ បើញុាំក្នុងកម្មវិធីសំខាន់ៗយូរៗម្តង ទោះបីកំពុងសម្រកទម្ងន់ក៏អាចញុាំបានដែរ តែមុនញុាំគ្រឿងស្រវឹងគួរញុាំអាហារដែលមានប្រូតេអុីនមុនសិន ជាពិសេសញុាំត្រឹមល្មមកុំច្រើនពេក។

4f45d38f3be64fc1ae9b01c7e598d004

៨. យ៉ាងណាត្រូវតែញុាំអាហារពេលព្រឹក 

អាហារពេលព្រឹកជាពេលដែលសំខាន់បំផុតក៏ពិតមែន តែវាមិនមែនមានន័យថាទាល់តែញុាំម៉ោង៧ ឬ៨ព្រឹកឯណា ព្រោះមានអ្នកខ្លះញុាំអាហារពេលល្ងាចយប់ជ្រៅ។ ​ចន្លោះពេលរវាងអាហារពេលព្រឹកនិងល្ងាចគួរឃ្លាតគ្នាពី១២ទៅ១៤ម៉ោង​ ដើម្បីទុកពេលវេលាអោយរាងកាយបានសម្រាកខ្លះ បើអាចទៅរួចគួរកុំញុាំអាហារពេលល្ងាចយប់ជ្រៅពេក។

bb5b274e2a3942a994a2394a1e9a3366

៩. ពេលវេលាសាកសមសម្រាប់ការហាត់ប្រាណ

ពេលវេលាដែលសាកសមក្នុងការហាត់ប្រាណបំផុតគឺម៉ោង៤ល្ងាច តែជីវិតពិតម៉ោង៤ល្ងាចម្នាក់ៗនៅកន្លែងធ្វើការនៅឡើយ ផ្លូវស្ទះផងអីផងហួសម៉ោងល្មម។ ការហាត់ប្រាណមិនចាំបាច់ថាទាល់តែម៉ោង ៤ល្ងាចទេ អាចហាត់ម៉ោងផ្សេងបាន បន្តែសម្រាប់អ្នកហាត់ប្រាណពេលព្រឹកមិនគួរបណ្តោយអោយ ពោះរបស់អ្នកនៅទទេរជាដាច់ខាត គួររកអ្វីញុាំមុនហាត់ប្រាណជានិច្ច។

7c7ba36f50c544d7b9142aa0a912cfdc

ទម្លាប់៥យ៉ាង​ ហាមធ្វើដាច់ខាតបើមិនចង់ឆាប់ចាស់

នារីៗយើងកាលណាឈានចូលវ័យ៣០+ហើយ​​​​​​ ស្បែករបស់យើងក៏ចាប់ផ្តើមផ្លាស់ប្តូរទៅតាមហ្នឹងដែរ​​ ជាពិសេសស្នាមជ្រីវជ្រួញតាមផ្នែកផ្សេងៗនៃរៀងកាយ មិនថា​ស្នាមជ្រួញត្រង់កន្ទុយភ្នែក​ លើផ្ទៃមុខ រឺស្បែកជាដើម។

kpop-couple-fantasy-ioi-fantagio-girls-kim-doyeon-choi-yoojung-9.jpg

 

កត្តាទាំងនេះអាចបណ្តាលមកពី​នារីៗភាគច្រើនគឺរវល់តែចំណាយពេលជាមួយការងារ​រហូតគ្មានពេលវេលាមើលថែសម្រស់របស់ខ្លួនឯង​​ តែបើអ្នកមិនចង់ឆាប់ចាស់ជាងវ័យទេ​ ត្រូវបឈ្ឈប់ទម្លាប់ទាំងនេះជាដាច់ខាត។

១. ទម្លាប់ចូលចិត្តញុាំរបស់ដែលមានជាតិផ្អែម ព្រោះជាតិផ្អែមធ្វើអោយស្បែកជ្រួញ ។ 

woman-eating-strawberry-ice-cream

ជាតិស្ករគឺអាហារដែលខ្វះមិនបាន​មែន តែបើញុាំច្រើនពេកក៏គ្រោះថ្នាក់ដែរណ៎ាខ្លួនឯង  ព្រោះជាតិស្ករជាផ្នែកមួយដែលធ្វើអោយមានអាការះឈឺក្បាលរុាំរ៉ៃ កើតមុន  និងងាយឆ្លងជំងឺផ្សេងៗ។ ​​នៅមាន ជំងឺទឺកនោមផ្អែម ជំងឺលើសឈាម ។ល។ ដែលជាកត្តាធ្វើអោយរាងកាយមានសភាពទ្រុឌទ្រោម។​

២. ទម្លាប់គេងយប់េជ្រៅ​ កានតែយប់កាន់តែជ្រួញ 

ពេលវេលាដែលគួរគេងគឺពីម៉ោង​​១០យប់ដល់ម៉ោង៤ភ្លឺ ។​ការគេងមិនគ្រប់គ្រាន់ធ្វើអោយប្រព័ន្ធការពាររាងកាយចុះខ្សោយ​ ជាហេតុធ្វើអោយស្បែកយើងស្រអាប់មិនស្រស់ថ្លា។​

៣. ទម្លាប់គិតអវិជ្ជមាន ព្រោះរឿងអវិជ្ជមានធ្វើអោយយើងស្រ្តេស​

នារីៗដែលចូលចិត្តគិតច្រើន​ ឆាប់ខឹង មួម៉ៅ រឺកង្វល់នូវរឿងផ្សេងៗ ដែលតែងតែកើតឡើងក្នុងមួយថ្ងៃៗ ទាំងរឿងការងារ មិត្តភក្តិ គ្រួសារ សង្សារ សូម្បីតែរឿងបន្តិចបន្ចួចក៏មើលឃើញជាបញ្ហាធំដុំ ចុងក្រោយវា​ក៏កើតជាស្រ្តេស ភាពស្រ្តេសអាចធ្វើអោយជាលិកាក្នុងរាងកាយរបស់យើងមានសភាពទ្រុឌទ្រោមយ៉ាងឆាប់រហ័ស ថែមទាំងធ្វើអោយបេះដូង​ សសៃឈាម និងប្រព័ន្ធអាហារដំណើរការខុសប្រក្រតីទៀតផង។

៤. ទម្លាប់ខ្លាចក្តៅ​​​ 

នារីៗមួយចំនួនធំ​បើបបួលចេញក្រៅវិញ​ឆ្លើយថាទេភ្លាមព្រោះខ្លាចខ្មៅ​ ខ្លាចក្តៅ​ បែរជាភ្លេចគិតថាកម្តៅថ្ងៃអាចជួយអោយស្បែករបស់យើងនៅក្មេងជាងវ័យ​និងជួយការពារជំងឺផ្សេងៗបានទៀតផង​ តែក៏មិនគួរនៅក្រោមកម្តៅថ្ងៃដែលក្តៅខ្លាំងពេក អាចជាពេលព្រឺកម៉ោង៨ទៅ៩ព្រឺក រឺល្ងាចម៉ោង​៥ទៅ៦ល្ងាចទើបល្អ។​

៥. ទម្លាប់ខ្ជិល ជាពិសេសខ្ជិលហាត់ប្រាណ

មនុស្សមួយចំនួនយល់ថា​ការហាត់ប្រាណគឺដើម្បីសម្រកទម្ងន់ប៉ុណ្ណោះ​ បើរាងស្អាតហើយចាំបាច់ហាត់ប្រាណធ្វើអីនាំតែហត់​ ។​ ការពិតទៅការហាត់ប្រាណជួយជំរុញប្រព័ន្ធដំណើរការសរីរាង្គកាយ ជួយអោយ      ​បេះ​ដូង​រឹងមាំ​ ដេញសារជាតិកង្វក់ពីក្នុងរន្ធរោមតាមរយះញើស ធ្វើអោយស្បែករបស់យើងទទួលបាន អុកសុីហ្សែនគ្រប់គ្រាន់ ។​​ ការដែលស្បែកទទួលបានអុកសុីហ្សែនគ្រប់គ្រាន់ធ្វើអោយស្បែករបស់យើងមានសំណើម​​​ ស្រស់់ថ្លា និង ​តឹងណែន។ល។​ លើសពីនេះខួរក្បាលរបស់យើងក៏ស្រស់ថ្លាផងដែរ។

ព្រោះបារម្ភទើបខំសរសេរអោយអានណ៎ា…

​​​សង្ឈឹមថាអាចជាប្រយោជន៌សំរាប់មិត្តអ្នកអានគ្រប់រូប។ យើងខ្ញុំសូមទទួលយកនូវការរិះគន់ពីមិត្តអ្នកអានដោយក្តីរីករាយដើម្បីស្ថាបនា​​សម្រាប់អត្ថបទនាពេលអនាគត។​ សូមអរគុណ​!!!