រឿងខ្លីអប់រំ : មីមួយចាន

128713357387167.jpg

ក្មេងប្រុសម្នាក់ឈ្លោះគ្នាជាមួយម្តាយដោយសារតែរឿងបន្តិចបន្ទួច តែដោយចិត្តក្តៅរបស់ខ្លួនមួយឆាវធ្វើអោយក្មេងប្រុសរត់ចេញពីផ្ទះចោលម្តាយដោយមិនលាសូម្បីមួយម៉ាត់។​

ដោយប្រញ៉ាប់ពេក និង ចង់បឈ្ឈឺម្តាយផងនោះ គាត់ក៏ចេញពីផ្ទះដោយមិនយកលុយតាមខ្លួនសូម្បីមួយ រៀល។ យប់ហើយ ឃ្លានក៏ឃ្លាន អាហារមិនទាន់ធ្លាក់ដល់ពោះបន្តិចសោះ​ ធ្វើដំណើររហូតមកដល់ហាងមីមួយកន្លែងដោយការស្រេកឃ្លានជាខ្លាំងគាត់ក៏ដើរចូលទៅហើយមើលអាហារដោយខ្សែរភ្នែកស្រេកឃ្លានបំផុត។ ម្ចាស់ហាងមីឃើញក្មេងប្រុសដូច្នោះទើបកើតចិត្តមេត្តាចំពោះក្មេងប្រុសម្នាក់នោះជាអនេក។ 

ម្ចាស់ហាងមីបានហៅក្មេងម្នាក់នោះចូលមកហើយរៀបចំធ្វើមីអោយក្មេងប្រុសនោះញុាំមួយចានដោយមិនយកប្រាក់ឡើយ។ក្មេងប្រុសពោលពាក្យអរគុណ…ខណៈកំពុងញាំុមីដោយប្រញ៉ាប់ប្រញ៉ាល់ សុខៗ​គាត់ក៏យំខ្លាំងៗចេញមក ម្ចាស់ហាងមីទើបសួរដោយសេចក្តីងឿងឆ្ងល់ថា…

”ឯងកើតអី យំធ្វើអី?”ក្មេងប្រុសពោលបណ្តើរយំបណ្តើរថា…

”គិតមិនដល់សោះថានៅក្នុងលោកនេះនៅមានមនុស្សដែលចិត្តល្អដូចជាពូទៀត ដែលព្រមអោយមីខ្ញុំញុាំដោយមិនគិតលុយ”បន្ទាប់មកក្មេងប្រុសនោះក៏និយាយអោយម្ចាស់ហាងស្តាប់ថា​ គេឈ្លោះគ្នាជាមួយម្តាយទើបរត់ចេញពីផ្ទះ។ 

ពេលម្ចាស់ហាងស្តាប់ក្មេងប្រុសនិយាយចប់ គាត់ក៏សើចខ្លាំងៗរហូតរឹងពោះ ក្មេងប្រុសសង្ស័យថា នេះជារឿងគួរអោយអស់សំណើចឬ?ទើបម្ចាស់ហាងពោលទៅកាន់ក្មេងប្រុសថា… 

”ខ្ញុំទើបស្គាល់ឯងអម្បាញ់មិញនេះសោះ ហើយគ្រាន់តែប៉ាវមីឯងមួយចានប៉ុណ្ណោះឯងរំភើបចិត្តដល់ម្លឹងឬ?ឯម្តាយឯងគាត់ឆុងមីអោយឯងញុាំរាប់មិនអស់ តែឯងបែរមិនពេញចិត្តចំពោះរឿងបន្តិចបន្ទួចទៅវិញ តើនេះមិនគួរអោយអស់សំណើចទេឬ? ” 

ពាក្យសម្តីរបស់បុរសម្ចាស់ហាងធ្វើអោយក្មេងប្រុសភ្ញាក់រលឹក ទើបគាត់សម្រេចចិត្តធ្វើដំណើរត្រលប់ទៅផ្ទះវិញ តាំងចិត្តថានឹងទៅសុំទោសម្តាយ។​ពេលគាត់ដើរទៅដល់ផ្ទះ ម្តាយគាត់ប្រញ៉ាប់ចេញមកទទួលកូនហើយអោបកូនយ៉ាងណែន។គាត់មិនស្តីបន្ទោសកូនទេ ហើយប្រយោគដែលគាត់និយាយទៅកាន់កូនប្រយោគដំបូងគឺ…

”ហេវអត់កូន ចាំម៉ែទៅធ្វើមីអោយកូនញុាំ”

ក្នុងជីវិតពិត មានមនុស្សច្រើនណាស់ដែលធ្វើល្អចំពោះយើង តែដោយសារពួកគេជាមនុស្សក្នុងគ្រួសារ ជាមិត្ត​ភក្តិ​ជិតស្និទ្ធ រឺ កូនចៅនៅកន្លែងធ្វើការ ធ្វើអោយយើងមើលមិនឃើញពីសារៈសំខាន់របស់ពួកគេ ហើយមើលវាជារឿងធម្មតា។ តែបែរជាទៅសរសើរនិងផ្តល់សារៈសំខាន់ចំពោះមនុស្សដែលធ្វើល្អចំពោះយើងត្រឹមតែប៉ុន្មានដង ដោយភ្លេចគិតដល់មនុស្សដែលនៅក្បែរខ្លួនយើងមករហូត៕

 

 

 

 

Tiffany បានបើកដំណើរការគណនីថ្មីដោយដាក់ឈ្មោះថាTiffany Young

Tiffany.jpg

នៅថ្ងៃទី 15 ខែមីនាតារាតារារូបនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការបើកដំណើរការគណនីថ្មី ដែលមានដូចជាFACEBOOK Twitter និង YouTube ដោយទំព័របណ្តាញសង្គមទាំងនោះត្រូវបានដាក់ឈ្មោះថា​Tiffany Young។

អ្នកអាចតាមដានពត៌មានផ្សេងៗរបស់តាមរយៈបណ្តាញសង្គមខាងក្រោមនេះ :

Twitter @tiffanyyoung801

Facebook @Tiffanyyoungofficial

YouTube @Tiffany Young Official

 

Hyun Bin និង Kang Sora បានអះអាងថាពួកគេពិតជាបានបែកគ្នាមែន

hyun-bin-kang-sora-e1484122067197.jpg

នៅថ្ងៃទី 8 ខែធ្នូភ្នាក់ងារ Plum Actors របស់ Kang Sora បាននិយាយថា “យើងបានត្រួតពិនិត្យជាមួយ នឹង Kang Sora ហើយនាងបានបញ្ជាក់ថានាងនិង Hyun Bin បានបញ្ចប់ទំនាក់ទំនងរបស់ពួកគេនាពេលថ្មីៗនេះ”

ទីភ្នាក់ងារ VAST Entertainment របស់ Hyun Bin ក៏បានចេញផ្សាយសេចក្តីថ្លែងការណ៍ជាផ្លូវការផងដែរដែលសរសេរថា “យើងសូមបញ្ជាក់ថា Hyun Bin និង Kang Sora ថ្មីៗនេះបានបែកគ្នាហើយដោយសារតែភាពមមាញឹករបស់ពួកគេទាំងពីរ។ ពួកគេបានបញ្ចប់ទំនាក់ទំនងក្នុងន័យល្អហើយនឹងបន្តគាំទ្រគ្នាទៅវិញទៅមកបែបមិត្តភក្ដិ»។

គួរបញ្ជាក់ថាHyun Bin និង Kang Sora បានប្រកាសពីទំនាក់ទំនងពួកគេចំពោះសាធារណៈជននៅខែធ្នូ ឆ្នាំ2016ឆ្នាំទៅមិញ។

ស្នេហារបស់Lee Min Ho និង Suzyបានបញ្ចប់ក្រោយទាក់ទងគ្នាបាន3 ឆ្នាំ…

Suzy-lee-min-ho.jpg


Ilgan Sports បានរាយការណ៍ថា “Lee Min Ho និង Suzy ថ្មីៗនេះបានបែកគ្នាហើយ ដោយមូលហេតុផ្ទាល់ខ្លួនប៉ុន្តែពួកគេនៅតែជាមិត្តល្អនឹងគ្នា” ។

គូស្នេហ៍ទាំងពីរនេះបានសារភាពថាពួកគេពិតជាបានទាក់ទងគ្នាមែនកាលពីខែមីនាឆ្នាំ 2015 ហើយបាននិយាយអំពីគ្នាទៅវិញទៅមកនៅក្នុងបទសំភាសន៍មួយចំនួន។

JYP Ent. ដែលជាជម្រករបស់Suzyបានបញ្ជាក់ខ្លីៗថា “វាជាការពិតដែល Suzy និង Lee Min Ho ថ្មីៗនេះបានបែកគ្នា” ។

 

 

Layសមាជិក EXO មិនអាចចូលរួមក្នុងកម្មវិធី ‘EXO Planet 4’ បានទេ…

កាលពីថ្ងៃទី 14 ខែវិច្ឆិកាផលិតកម្ម SM Entertainment បានប្រកាសថាLayនឹងមិនអាចចូលរួមក្នុងការប្រគុំតន្រ្តី  ”Exo Planet 4 – The EℓyXiOn” របស់ EXO បានទេ។​

EXO (1)


ដំណឹងដែលបានធ្វើអោយអ្នកគាំទ្រជាច្រើនមានភាពស្រឡាំងកាំង ត្រូវបានគេបង្ហាញនៅក្នុងសេចក្តីប្រកាសជាផ្លូវការមួយរបស់SM ដែលចែងថាយើងសោកស្តាយដែលត្រូវប្រាប់អ្នកថា LAY នឹងមិនអាចចូលរួមក្នុងកម្មវិធី EXO PLANET # 4 -EliyXionបានទេ ដោយសារមូលហេតុមួយចំនួន។ ការប្រគំតន្រ្តីនឹងត្រូវបានសម្តែងដោយសមាជិក EXO ចំនួន 8 រូបដែលនៅសល់ សូមអញ្ជើញមកទស្សនានិងគាំទ្រសមាជិកសម្រាប់ EXO PLANET # 4-EℓyXiOn- “។​


EXO_Lay_1510664136_20171114_exo_lay.jpg

EXO-Lay

Daesung សមាជិកក្រុម Big Bangបានទិញអាគារ តម្លៃ30 លានដុល្លារ…

Big-Bang-Daesung.jpg

 

 

 

 

 

 

 






យោងតាមក្រុមហ៊ុនអចលនទ្រព្យ Won Building នៅថ្ងៃទី 14 ខែវិច្ឆិកាបាននិយាយថា Daesung ឥឡូវនេះបានក្លាយជាម្ចាស់អគារកំពស់ 8 ជាន់និងមានជាន់ក្រោមដី 2ជាន់ផងដែរ។ ដែលវាមានទីតាំងនៅសង្កាត់ Apgujeongrodeo នៃទីក្រុងសេអ៊ូល។ អគារនេះត្រូវបានគេរាយការណ៍ថាមានទំហំទឹកប្រាក់ប្រមាណ 32,4 ពាន់លានវ៉ុន (~ 2​9,069,280 ដុល្លារ) ។

បើតាមប្រភពបាននិយាយថាDaesung បានកម្ចីប្រាក់ 1.2 ពាន់លានវ៉ុន(~1,076,640 ដុល្លារអាមេរិក) ។ ហើយការជួលប្រចាំខែសម្រាប់អគារនេះគឺមានតម្លៃ 90 លានវ៉ុន (~ 80,748 ដុល្លារ) ។

គួរបញ្ជាក់ផងដែរថា ថ្មីៗនេះ Daesung ទើបតែបានបញ្ចប់ការផ្សព្វផ្សាយអាល់ប៊ុមទោលនៅជប៉ុនរបស់គេដែលមានឈ្មោះ “D-Lite 2” ហើយបើតាមប្រភពផ្សេងៗបាននិយាយ ក្រុមBig Bangនឹងរៀបចំការប្រគំតន្ត្រី Big Bang 2017 នៅទីក្រុងសេអ៊ូលនៅថ្ងៃទី 30-31 ខែធ្នូខាងមុខនេះ។


 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Wanna One ត្រលប់មកជាថ្មីជាមួយវីឌីអូបទ “Beautiful”….

Wanna-One2.jpg


អាចនិយាយបានថាការត្រលប់មកវិញលើកនេះរបស់ពួកគេនៅតែខ្លាំងដដែល ព្រោះក្រោយពីបញ្ចេញ បទចម្រៀងបានមួយម៉ោង បទរបស់ពួកគេបានជាប់ចំណាត់ថ្នាក់កំពូលនៅលើឆាតចម្រៀង ស្ទើរតែទាំងអស់ ។

ទស្សនាវីឌីអូបទថ្មីរបស់Wanna Oneខាងក្រោមនេះទាំងអស់គ្នា :

Wanna One អាល់ប៊ុម “1-1 = 0​ (NOTHING WITHOUT YOU)” ត្រូវបានចេញផ្សាយនៅម៉ោង 6 ល្ងាចថ្ងៃទី 13 ខែវិច្ឆិកា។ គិតត្រឹមម៉ោង 7 យប់ថ្ងៃដដែលបទ “Beautiful” ឡើងដល់លំដាប់ទីមួយក្នុងឆាត ចម្រៀងសំខាន់ៗទាំង6 ដែលមានដូចជា Melon, Genie, Bugs, Mnet, Naver, and Soribada.


Wanna.jpg


Twilight


Nothing-Without-You


wanna-one.jpg