លោកគីមជុងអ៊ុនកែតម្រូវកាលវិភាគរបស់លោកដើម្បីទៅមើលការប្រគុំតន្ត្រីរបស់Red Velvet នៅកូរ៉េខាងជើង…

លោកអ៊ឹមអ៊ុងអ៊ុនមេដឹកនាំកូរ៉េខាងជើងបានអញ្ញើញទៅទស្សនាការប្រគុំតន្ត្រីមួយ ដែលបានធ្វើឡើងនៅក្នុងទីក្រុងព្យុងយ៉ាងដោយមានសិល្បករកូរ៉េខាងត្បូងចូលរួមសម្តែងផងដែរកាលពីពេលថ្មីៗនេះ។

អ្នកគាំទ្រជាច្រើនរូបប្រហែលជាបានដឹងហើយថា មានសិល្បករកូរ៉េខាងត្បូងជាច្រើនបានធ្វើដំណើរទៅកាន់ប្រទេសកូរ៉េខាងជើងដើម្បីទៅសម្ដែងនៅមហោស្រពធំនៅទីក្រុងព្យុងយ៉ាងចាប់ពីថ្ងៃទី 31 ខែមីនាដល់ថ្ងៃទី 3 ខែមេសា។ ក្នុងនោះរួមមានសិល្បករដែលមានទេពកោសល្យជាច្រើនរូបដូចជា Seohyun​​ SNSD, Baek Ji Young, ALi, Cho Yong Pil, Lee Sun Hee, Yoon Do Hyun, Jung In, Yoon Sang និង Red Velvet ។

oyoncYF.jpg

យោងតាមសារព័ត៌មានYonhap លោកគីមជុងអ៊ុននិងភរិយារបស់លោកបានអញ្ញើញទៅទស្សនាការប្រគុំតន្ត្រីកាលពីថ្ងៃអាទិត្យដែលធ្វើឱ្យលោកក្លាយជាមេដឹកនាំកូរ៉េខាងជើងដំបូងគេដែលបានចូលរួមការសម្តែងរបស់កូរ៉េខាងត្បូង។

ប្រភពបន្តថាដើមឡើយលោកគីមជុងអ៊ុនមិនមានគម្រោងនឹងចូលរួមក្នុងថ្ងៃនេះទេ​ តែទោះជាយ៉ាងណាលោកមានអារម្មណ៍ថាការចូលរួមការសម្តែងដែលធ្វើឡើងដោយសិល្បករកូរ៉េខាងត្បូងនឹងមានអត្ថន័យជាក់ជាមិនខានហើយក៏សម្រេចចិត្តធ្វើការផ្លាស់ប្តូរកាលវិភាគរបស់លោកតែម្តង។

DUIbUGx.jpg

លើសពីនេះទៅទៀតគេបានស្រង់សម្តីដែលគាត់បាននិយាយថា “ប្រជាជនមានការចាប់អារម្មណ៍ថាតើខ្ញុំនឹងចូលរួមដើម្បីមើលក្រុម Red Velvet របស់កូរ៉េខាងត្បូងដែរឬទេ?ដំបូងខ្ញុំចង់ទៅទស្សនានៅថ្ងៃបន្ទាប់ប៉ុន្តែខ្ញុំបានកែសម្រួល​កាលវិភាគរបស់ខ្ញុំដើម្បីមកថ្ងៃនេះ “។

ទន្ទឹមនឹងនេះដែរព្រឹត្តិការណ៍នេះត្រូវបានគ្រោងនឹងធ្វើឡើងនៅម៉ោង 5:30 ល្ងាចប៉ុន្តែដោយសារតែព័ត៌មានភ្លាមៗអំពីការចូលរួមរបស់លោកគីមជុងអ៊ុនវាត្រូវបានពន្យារពេលមួយម៉ោងដោយចាប់ផ្តើមពីម៉ោង 6:30 ល្ងាចវិញ។

 

 

TWICEបញ្ចេញរូបភាពស្អាតៗដែលគួរអោយទាក់ ទាញបន្ថែមទៀតក្នុងបទចម្រៀងថ្មី​ ”What is Love”?

twice

ថ្ងៃនេះTWICEបានបន្តស្វាគមន៍អ្នកគាំទ្រដោយរូបភាពគួរអោយស្រលាញ់សម្រាប់ការវិល​ត្រលប់​ជាមួយ អាល់ប៊ុមទី 5 របស់ពួកគេ។
ដូចដែលបានប្រកាសមុននេះថា អាល់ប៊ុម “What is Love?” នឹងរួមបញ្ចូលបទសរុបចំនួន 6បទ រួមទាំងបទ “What is Love?”ដែលជាការនិពន្ធរបស់លោក J.Y Parkផងដែរ។ អាល់ប៊ុមពេញលេញនឹងចេញនៅថ្ងៃទី 9 ខែមេសានៅម៉ោង 6 ល្ងាចម៉ោងនៅប្រទេសកូរ៉េ ។

twice_momo_sana_1522422277_Screen_Shot_2018-03-30_at_11.04.15_AM

twice_1522422439_Screen_Shot_2018-03-30_at_11.06.57_AM

twice_1522422183_Screen_Shot_2018-03-30_at_11.02.47_AM

twice_1522422163_Screen_Shot_2018-03-30_at_11.01.24_AM

twice_1522422163_Screen_Shot_2018-03-30_at_11.01.16_AM

តារាកូរ៉េ12រូបដែលមានផ្ទះតម្លៃថ្លៃមិនធម្មតា

Sooyong house


1.Rain និង Kim Tae Hee
ផ្ទះរបស់ Rain និង Kim Tae Hee មានមានតម្លៃ4,5លានដុល្លារ។
Rain house.jpg

2. T.O.PសមាជិកBIGBANG
គាត់មានអាគារមួយនៅHannam-dongមានតម្លៃជាង2លានដុល្លារ។
Top house.jpg
3. Suzy
Suzyជាម្ចាស់ផ្ទះពីរជាន់នៃអាគារមួយនៅក្នុងតំបន់Gangnam។ ហើយដោយសារតំបន់នេះមានភាពពេញនិយមខ្លាំងទើបធ្វើអោយវាមានតម្លៃរហូតដល់ទៅ 3,7 លានដុល្លារ!
Suzy house.jpg

4. SooyoungសមាជិកGirls Generation
Sooyoung ក៏ជាម្ចាស់ផ្ទះនៅGangnamដូចSuzyផងដែរ។ផ្ទះរបស់នាងមានតម្លៃ2,7លានដុល្លារ។
Sooyoung
5. YuriសមាជិកGirls Generation
Yuriមានវីឡាដែលមានតម្លៃ2,3លានដុល្លារក្នុងតំបន់Gangnam ។
Yuri house.jpg

6. Jessica Jung​(អតីតសមាជិកGirls Generation)
Jessica មានវីឡាមួយនៅតំបន់ Gangnam មានតម្លៃ 2,3 លានដុល្លារ។

Jessica

7. Goo Hara
នាងបានទិញផ្ទះនេះក្នុងតម្លៃ 1,1 លានដុល្លារអាមេរិក។ទោះជាយ៉ាងណាក៏ដោយក្នុងរយៈពេលប៉ុន្មានឆ្នាំនេះតម្លៃផ្ទះបានឡើងដល់ប្រហែល3លានដុល្លារអាមេរិក។
Go Hara
8. Han Seungyeon
នាងជាម្ទាស់អគារមានកម្ពស់4ជាន់នៅតំបន់Gangnamដែលមានតម្លៃ4,5លានដុល្លារ។
Han Seungyeon
9.Song Joong Ki និង Song Hye Kyo
Song Joong Ki និង Song Hye Kyo បានទិញផ្ទះតម្លៃ8,7លានដុល្លារក្នុងខែមករា។
Song Jungki

10. Sunny​សមាជិកGirls Generation
អាផាតមេនរបស់Sunnyស្ថិតនៅជិតទីក្រុងសេអ៊ូលហើយត្រូវបានគេប៉ាន់ប្រមាណថាមានតម្លៃ2,5 លានដុល្លារអាមេរិក។
Sunny house
11.Yura​សមាជិកGirl’s Day
អាផាតមេនរបស់នាងនៅតាមបណ្តោយទន្លេហានត្រូវបានគេរាយការណ៍ថាមានតម្លៃ1,5លានដុល្លារអាមេរិក!
2f2b0c32-f56f-4dd0-a48c-6c9c23082feb

923d29e1-ceb8-4c63-827b-77c2756248ab
12.JaejoongសមាជិកJYJ
Jaejoong រស់នៅក្នុងអាផាតមេនដែលមានតម្លៃប្រហែល2,5លានដុល្លារ។
Jaejong house

Tiffany បានបើកដំណើរការគណនីថ្មីដោយដាក់ឈ្មោះថាTiffany Young

Tiffany.jpg

នៅថ្ងៃទី 15 ខែមីនាតារាតារារូបនេះបានធ្វើឱ្យអ្នកគាំទ្រភ្ញាក់ផ្អើលជាមួយនឹងការបើកដំណើរការគណនីថ្មី ដែលមានដូចជាFACEBOOK Twitter និង YouTube ដោយទំព័របណ្តាញសង្គមទាំងនោះត្រូវបានដាក់ឈ្មោះថា​Tiffany Young។

អ្នកអាចតាមដានពត៌មានផ្សេងៗរបស់តាមរយៈបណ្តាញសង្គមខាងក្រោមនេះ :

Twitter @tiffanyyoung801

Facebook @Tiffanyyoungofficial

YouTube @Tiffany Young Official

 

SM Entertainment ទិញ FNC Add Culture និង Key EAST

misc.jpg

FNC​​ Add Culture គឺជាក្រុមហ៊ុនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ FNC Ent. ត្រូវSM Ent.ទិញយកភាគហ៊ុនចំនួន31ភាគរយ ដែលធ្វើអោយSMនឹងក្លាយជាម្ចាស់ភាគហ៊ុនធំបំផុត។ ចំណែកFNC Ent. នឹងក្លាយជាម្ចាស់ភាគហ៊ុនធំទី 2 ។

SMព្យាយាមពង្រឹងសក្តានុពលរបស់ខ្លួនបន្ថែមទៀតទៅលើការផលិតភាពយន្ត ការបោះពុម្ពផ្សាយជាដើម ​ដែលនេះជាចំនុចខ្លាំងរបស់FNC​​ Add Cultureផងដែរ។ ក្រៅពីនេះSMនៅមានអាជីវកម្មជាច្រើនយ៉ាងទៀតដូចជា​ ផ្នែកសំលៀកបំពាក់ ការលក់រាយ និងភោជនីយដ្ឋាន។ល។

លើសពីនេះទៅទៀតក្រុមហ៊ុន SM Ent ក៏បានទិញភាគហ៊ុនរបស់ KeyEest​ ពីCEO Bae Yong Joonចំនួន25.12%ផងដែរ។ ជំនួសអោយBae Yong Joonនឹងបានចំណែកភាគហ៊ុន និង ក្លាយជាអ្នកកាន់ភាគហ៊ុនធំនៅ SM Ent. រួមទាំងតំណែងទីប្រឹក្សាផ្នែកទីផ្សារនៅSM Groupផងដែរ។

Key EAST​ជាជម្រករបស់តារាល្បីៗជាច្រើនដូចជា Sohee, Han Ye Seul, Kim Soo Hyun, Park Soo Jin, Son Dam Bi, Uhm Jung Hwa, Woo Do Hwan, Kim Hyun Joong និងជាច្រើនទៀត។

‘Dispatch’ បង្ហាញរូបថតរបស់ Park Shin Hye និង Choi Tae Joon ក្រោយពីមានពាក្យចចាមអារាមពីទំនាក់ទំនងរបស់ពួកគេ

park-shin-hye-choi-tae-joon.jpg

បន្ទាប់ពីមានពាក្យចចាមអារាមដែលបានកើតឡើងកាលពីថ្ងៃទី 7 ខែមីនារបស់តារាពីរដួង នាង Park Shin Hye និង លោកChoi Tae Joon ថ្មីៗនេះ​​ Dispatch ក៏បានបញ្ចេញរូបភាពជាច្រើនសន្លឹកដើម្បីបញ្ជាក់ពីទំនាក់ទំនងរបស់ពួកគេផងដែរ។

សូមទស្សនារូបភាពខាងក្រោមទាំងអស់គ្នា :

park-shin-hye_choi-tae-joon_1520392882_3park-shin-hye_choi-tae-joon_1520392882_1_copypark-shin-hye_choi-tae-joon_1520392881_2_copypark-shin-hye_choi-tae-joon_1520392880_7park-shin-hye_choi-tae-joon_1520392880_6park-shin-hye_choi-tae-joon_1520392880_5park-shin-hye_choi-tae-joon_1520392880_4park-shin-hye_choi-tae-joon_1520392881_8park-shin-hye_choi-tae-joon_1520392881_9park-shin-hye_choi-tae-joon_1520392881_10park-shin-hye_choi-tae-joon_1520392880_11

park-shin-hye-choi-tae-joon

 

Daesung សមាជិក Big Bang នឹងចូលបម្រើកងកងទ័ពនាពេលឆាប់ៗខាងមុខនេះ

BIGBANG-Daesung.jpg

ក្នុងសេចក្តីប្រកាសមួយនាថ្ងៃទី 5 ខែមីនាបានប្រកាសថា Daesung នឹងចូលបម្រើកងទ័ពនៅថ្ងៃទី 13 ខែមីនាខាងមុខនេះ បន្ទាប់ពីលោក Taeyangមួយថ្ងៃ ។ យូរមកហើយ​ Daesungគាត់បានសម្តែងពីបំណងប្រាថ្នាចង់ចាប់ផ្តើមចូលបម្រើកងទ័ពក្នុងពេលតែមួយ ជាមួយនឹងសមាជិកដទៃទៀត ដូច្នេះគាត់បានដាក់ពាក្យស្នើសុំចូលបម្រើកងទ័ពតាំងពីឆ្នាំមុនម្លេះ។ ​

ឆ្នាំ2017ជាឆ្នាំដែលមមាញឹកខ្លាំងសម្រាប់Daesung ក្នុងនោះមានដូចជាការផ្សព្វផ្សាយអាល់ប៊ុមទោលរបស់គាត់និងតន្រី្តទេសចរទៅកាន់ទីក្រុង18នៅជប៉ុន ហើយគាត់ថែមទាំងបានចូលរួមការប្រគំតន្ត្រីជាច្រើនជាមួយសមាជិក BIGBANG មិត្តរបស់គាត់ផងដែរ។

ប្រភពមួយពីផលិតកម្ម YG Entertainment បាននិយាយថា “Seungri ក៏ចង់ចូលរួមក្នុងពេលតែមួយជាមួយសមាជិកដទៃទៀតដែរប៉ុន្តែខ្សែភាពយន្តចិន” Love Only “របស់គាត់ត្រូវបានគ្រោងនឹងចេញផ្សាយនៅថ្ងៃទី 2 ខែមីនានេះ ហើយគាត់កំពុងតែរៀបចំសម្រាប់អាល់ប៊ុមទោលផងដែរ។ គាត់គ្រោងនឹងចូលរួមដោយស្ម័គ្រចិត្តបន្ទាប់ពីគាត់បានបញ្ចប់សកម្មភាពដែលគាត់បានគ្រោងទុក»។